ការសិក្សា

សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ក្នុងការចែករំលែកចំនេះដឹងជាមួយអ្នកទាំងអស់គ្នា។
ខ្ញុំនិងនិយាយរៀបរាប់ពីការសិក្សាខ្លះៗរបស់ខ្ញុំដែលទាក់ទងទៅនិងការប្រើប្រាស់អ៊ីនធឺណេតដែលមាន
សក្តានុពលអាចបង្កើតបានចំណូលសម្រាប់ខ្ញុំ។

ជាលើកតំបូងនៃការប្រើប្រាស់អ៊ីនធឺណេតរបស់ខ្ញុំ គឺប្រើតាមរយៈទូរសព្ទ័ដៃ Nokia X2 តែប៉ុណ្ណោះបន្ទាប់ពីបានមករស់ជាមួួយបងប្រុសនៅទីរួមខេត្តកំពង់ចាម ដោយធ្វើជាអ្នករត់តុកាហ្វេរ។​ ការប្រើប្រាស់ទូរសព្ទ័ដៃតំបូងរបស់ខ្ញុំជាទូរសព្ទ័ម៉ាក់ Jelo SonyErreson វាមិនមែនជាទូរសព្ទ័ដែលខ្ញុំទិញដោយផ្ទាល់នោះទេតែវាជាទូរសព្ទ៏ដែលបងខ្ញុំទិញអោយ។
សម្រាប់ការប្រើប្រាស់នេះខ្ញុំពុំអាចមានលទ្ធភាពប្រើប្រាស់សេវាអ៊ីនធឺណេតបានច្រើនទេ។

តើអ្នកដឹងទេថាតើខ្ញុុំអាចដឹងពីវិធីសាស្ត្រទាំងអស់ដែលមានសរសេរនៅក្នុងគេហទំព័រនេះដោយវិធីណា?


ទីនេះខ្ញុុំនិងចែករំលែកនូវរាល់ចំនេះដឹងដែលខ្ញុំអាចសរសេគេហទំព័រនេះទៅដល់លោកអ្នកតាមរយៈការសរសេរអធិប្បាយនូវរាល់អ្វីដែលខ្ញុុំអាចធ្វើបាន។


ខ្ញុំមិនមែនជាអ្នកជំនាញផ្នែកអ៊ីនធឺណែតឬក៏កុំព្យូទ័រទេក៏ប៉ុន្តែការស្រឡាញ់ចូលចិត្តផ្នែកនេះនិងបូកផ្សំនិងភាសាអង់ភ្លេស់របស់ខ្ញុំបានគួរសមផងដែរនោះ ទើបបខ្ញុំអាចស្វែងយល់ពីលក្ខណៈអស់ទាំងនោះ។
ដើម្បីដឹងឬស្គាល់គេហទំព័រមួយធ្វើអ្វី ជាទូទៅខ្ញុំ
អានទំព័រដើម
ចូលអានគោលនយោបាយហើយនិងលក្ខណខណ្ឌ័​ (Term and Condition)
ប្រសិនបើនៅតែមានចំងល់ខ្ញុំនិងចុះឈ្មោះ​ (Register or Sign Up) ជាមួយគេហទំព័រនោះតែម្តងដោយប្រើអាត់តារេសអ៊ីម៉ែល (E-mail Address)មិនពិតដើម្បីអាចចូលទៅអោយស៊ីជំរៅនៃគេហទំព័រនោះ។

អាត់តារេសអ៊ីម៉ែល(E-mail Address)មិនពិតនេះមានន័យថាគឺដោយការបង្កើតម៉ែលជាមួយក្រុមហ៊ុនហ្គូហ្គល (GOOGLE), យ៉ាហូ (YAHOO), ម៉ៃក្រសុះអវហ្វីស (MICROSOFT OFFICE)ដោយប្រើទិន្នន័យផ្ទាល់ខ្លួនមិនពិតដូចជាថ្ងៃខែឆ្នាំកំណើត ឈ្មោះជាដើម។​ ម៉ែលដែលបង្កើតនេះគ្រាន់តែបង្កើតសម្រាប់ប្រើដើម្បីធ្វើការចុះឈ្មោះជាមួយគេហទំព័រណាដែលតម្រូវអោយចុះឈ្មោះមិនប្រើជាផ្លូវការសម្រាប់ខ្លួនឯងនោះទេ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍មកលើការរកប្រប្រាក់នៅលើអនឡាញ់អ្នកគួរស្រាវជ្រាវនៅលើហ្គូហ្គល(GOOGLE)ដោយ Search ដូចជាពាក្យជាភាសាអង់ភ្លេស់



How to make money online
How to make money on the internet
How to make money  instantly on the internet
How to make money  fast on online

ជាភាសាខ្មែរ
ការរកប្រាក់នៅលើអ៊ីនធឺណែត
ការរកលុយនៅលើអ៊ីនធឺណែត
របៀបរកប្រាក់នៅលើអ៊ីនធឺណែត
របៀបរកលុយនៅលើអ៊ីនធឺណែត

ពេលដែលអ្នក Search ពាក្យគន្លឹះទាំងអស់នេះហើយ GOOGLE និង Searchគេហទំព័រដែលទាក់ទង់និងពាក្យអស់ទាំននេះមកបង្ហាញអ្នកអាចជ្រើសរើសគេហទំព័រដែលអ្នកផ្តល់អត្ថប្រយោជន៍ដល់អ្នក ប្រសិនជាអាចអ្នកគួរតែចុះឈ្មោះជាមួយគេហទំព័រនោះតែម្តង សម្រាប់ YouTube វិធីសាស្ត្រក្នុងការចុះឈ្មោះគឺអ្នកគ្រាន់តែចុចលើពាក្យថា SUBSCRIBE ដែលមានពណ៍ក្រហមជាការស្រេចប្រសិនបើអ្នកបានមាន ACCOUNT ជាមួយ YOUTUBE ហើយនិងបានចូលរួចទៅហើយ (Already Log in) តែបើពុំទាន់មាន ACCOUNT ជាមួយYOUTUBEឬពុំទាន់ឡុកអ៊ីន (Log in) ហៅថាចូល អ្នកត្រូវបង្កើតគណនេយ្យជាមួយនិង YOUTUBEហើយឡុកអ៊ីន (​Log in) ហៅថាចូល។ កាលដែលយើងចុះឈ្មោះ​ (Register or Subscribe)ជាមួយគេវាមិនគ្រាន់តែបានចូលទៅមើលឬប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ប៉ុណ្ណោះទេ តែនូវរាល់ពេលដែលគេហទំព័រនោះមានអ្វីថ្មី(Update)វានិងផ្ញើរមកអ៊ីម៉ែលរបស់អ្នកដោយស្វ័យប្រវត្តិដោយលោកអ្នកពុំចាំបាស់ចចូលទៅកាន់គេហទំព័រនោះផ្ទាល់។

នេះវាគ្រាន់តែផ្នែកមួយក្នុងការជូយបង្កើននូវការយល់ដឹងដែលទាក់ទងការប្រើប្រាស់អ៊ីនធឺណែត









No comments:

Post a Comment