ការទូទាត់សាច់ប្រាក់ជាមួយ PayPal

តើអ្នកចង់ផ្ញើរប្រាក់ទៅក្រៅប្រទេសឬ?

នេះជារបៀបធ្វើការផ្ទេរ ឬផ្ញើរប្រាក់ដោយការប្រើប្រាស់ PayPal.
តំបូងអ្នកត្រូវតែបង្កើតគណនេយ្យជាមួយក្រុមហ៊ុន PayPal វាមានសន្ធានបែបនេះប្រសិនបើអ្នកជានៅក្នុងប្រទេសកម្ពុជា





បន្ទាប់ពីអ្នកបានបង្កើតគណនេយ្យជាមួយ PayPal ហើយនោះអ្នកនិងឃើញមានពាក្យថា Send Payment នៅផ្នែកខាងលើនៃទំព័រនោះ
សូមចុចលើពាក្យនេះវានិងបង្ហាញផ្ទាំងមូយថ្មីដែលមានអាចអោយអ្នកធ្វើការផ្ញើរប្រាក់បាន។
សូមបំពេញនៅក្នុងប្រអម់ទាំងនោះអោយបានត្រឹមត្រូវ
To (Email) អ្នកត្រូវបំពេញអ៊ីម៉ែលភេភល(Email PayPal) របស់អ្នកដែលអ្នកចង់ផ្ញើរប្រាក់ទៅ
Amount ជាចំនួនទឹកប្រាក់ដែលចង់ផ្ញើរ ហើយនិងប្រអប់ដែលមានពាក្យ​ USD-U.S. Dollars អ្នកអាច​ជ្រើសរើសប្រភេទប្រាក់ដែលអ្នកចង់ផ្ញើរ ដូចជា ដុល្លា យ៉ួរ៉ូ យ៉ាន ជាដើម។
ចំនុចជំរើសបន្ទាប់អ្នកអាចជ្រើសរើស យកមួយណាក៏បាន
  1. មានន័យថាអ្នកទិញផលិតផលឬសេវាកម្មពីនរណាម្នាក់
  2. មានន័យថាអ្នកគ្រាន់តែចង់ផ្ញើរប្រាក់ទៅអោយគ្រួសារ ញាត្តិមិត្ត ឬមិត្តភក្ត័
បន្ទាប់មកសូមចុចបេតុង Continue ដែលមានពណ៍លឿង
សូមចំនាំ
សម្រាប់​PayPal លោកអ្នកអាចបានត្រឹមតែអាចផ្ញើរប្រាក់ ផ្ទេរប្រាក់ ទិញទំនិញលើអនឡញ
និងសេវាកម្មផ្សេងទៀត តែសម្រាប់ការទទួលប្រាក់វីញនោះពិតជាពុំអាចទេ។
សម្រាប់រឿងនេះខ្ញុំបានទាក់ទងទៅក្រុមហ៊ុននេះសម្រាប់ដំណោះស្រាយដោយការផ្ញើម៉ែល គេបាន​ឆ្លើយតបមកវីញថាពិតជាពុំអាចបានទេ ពិព្រោះថាវាមានមូលហេតុខ្លះដែលទាក់ទងទៅច្បប់ បញ្ញាត្តិនៃប្រទេសនិមួយៗ និងគេត្រូវរងចាំមើលទៅការប្រើប្រាស់និងតម្រូវការនៃសេវាកម្មនេះ។


No comments:

Post a Comment