ពីតណាស់ការរកលុយតាមប្រពន្ធ័អ៊ីនធឺណែតពិតជាអាចប្រព្រឹត្តទៅបានមែននិងអាចរកចំនូលបានយ៉ាងច្រើនអាស្រ័យទៅលើកម្រិតនៃការខំប្រឹងប្រែងរបស់អ្នក។
តើវាមានភាពងាយស្រួលទេដើម្បីនិងធ្វើនោះ?
វាអាស្រ័យទៅលើទំហំនៃការធ្វើ ទំហំនៃកម្មវិធីដែលអ្នកបានចូលរួម។
ជាទូទៅការរលុយនៅលើអនឡាញនេះពុំសូវមានភាពងាយស្រួលប៉ុន្មានទេ ជាពិសេសសម្រាប់កម្ពុជាយើង ដោយហេតុថាប្រយើងជាប្រទេសកំពុងអភិវឌ្ឍន៍ កម្មវិធីមួយចំនួនពុំទាន់ទទួលបានការគាំទ្រទាំងស្រុងនោះទេ ដូចជាក្រុមហ៊ុន PAYPAL, ក្រុមហ៊ុនGOOGLE YouTube(តាមករណី)និងមានក្រុមហ៊ុន កម្មវិធីជាច្រើនទៀតដែលមានក្នុងកម្ពុជាតែពុំទាន់គាំទ្រអោយបានពេញទំហឹង។ ហេតុផលមួយទៀតសម្រាប់កម្ពុជា គឺកម្រិតនៃភាសាអង់ភ្លេស់។
ឥឡូវយើងចាប់ផ្តើមនិយាយពីអ្វីដែលជាកម្មបទរបស់យើង
នៅទីនេះខ្ញុំមិនដឹងថាកម្រិតនៃការយល់ដឹងដែលទាក់ទងទៅនិងការប្រើប្រាស់កុំព្យូទ័រដោយភ្ជាប់ជាមួយនិងអ៊ីនធឺណែតបានច្រើនប៉ុណ្ណានោះទេ។ តែអ្វីដែលខ្ញុំចង់បង្ហាញនៅទីនេះគឺការរកលុយដោយការបង្កើតគេហទំព័រដោយខ្លួន(Website)។
អ្វីដែលអ្នកត្រូវធ្វើ និងទទូលបាននោះគឺៈ
- ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន ហើយនិងភ្ជាប់អ៊ីនធឺណែត(Computer and Internet Connection)
- បង្កើតគេហទំព័រផ្ទាល់ខ្លួន(Build your own Website)
- ចររាចណ៍គេហទំព័ររបស់អ្នក និងទទួលបានអ្នកគាំទ្រច្រើន(Getting Traffics and Audience)
- អ្នកនិងទទួលបានចំណុលជាបន្តបន្ទាប់(Getting Cash $$$)
ចូរមើលណូវវិធីទាំងនោះ
ខ្ញុំមិនប្រាកដថានៅទីនេះវាជាសេចក្តីលំអិតទាំងស្រុងនោះទេតែវាជាផ្នែកមួយដែលអាចជួយអ្នកក្នុងការគិតឬជាផ្លួូវសម្រាប់បង្ហាញទិសដែលអ្នកមិនបានដឹងមិនបានយល់ពីមុនមក។
ការចាប់ផ្តើម
អ្នកអាចចូលទៅបង្កើតគេហទំព័រទៅតាមគេហទំព័រមួយចំនួនៈ
www.webs.com
www.weebly.com
www.icamltd.co.uk
ជាតំបូងអ្នកគ្រាន់តែបង្កើតដោយសម្រាប់ Free Account សិន បន្ទាប់ពីការបានបង្កើត រចនាគេហទំព័រ បានល្មមសមនិងអាចប្រើប្រាស់ហើយ ទើបអ្នកប្រើ Domain Name ដោយខ្លួនអ្នកដូចជាៈ
ឧបមាថា អ្នកកំពុងបង្កើត Free Account ជាមួយគេហទំព័រ www.webs.com
តំបូងឡើយអ្នកបង្កើតមានលក្ខណៈ
www.mmofme.webs.com
បន្ទាប់មកអ្នកបានប្តូរមកប្រើប្រាស់ Domain Name ផ្ទាល់ខ្លួនឬមានន័យថាអ្នកបាន Upgrade គណៈនេយ្យរបស់អ្នកជាមួយ www.webs.com វាទៅជា
www.mmofme.com
No comments:
Post a Comment